ព្រះត្រៃបិដក ភាគ ៨២

បណ្តា​សញ្ញោជនៈ​ទាំង ៣ នោះ សីលព្វត​បរា​មា​សៈ តើ​ដូចម្តេច។ ពួក​សមណព្រាហ្មណ៍​ខាងក្រៅ​សាសនា​នេះ មាន​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល សេចក្តី​បរិសុទ្ធិ​ព្រោះ​វត្ត សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល និង​វត្ត នេះ​ហៅថា សីលព្វត​បរា​មា​សៈ។ នេះ សញ្ញោជនៈ ៣។
 [១៦៧] បណ្តា​ធម៌​ទាំងនោះ តណ្ហា ៣ តើ​ដូចម្តេច។ កាមតណ្ហា ១ ភវតណ្ហា ១ វិភវ​តណ្ហា ១។ បណ្តា​តណ្ហា​ទាំង ៣ នោះ ភវតណ្ហា តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត ប្រព្រឹត្តទៅ​មួយអន្លើដោយ​ភវ​ទិដ្ឋិ នេះ​ហៅថា ភវតណ្ហា។ បណ្តា​តណ្ហា​ទាំង ៣ នោះ វិភវ​តណ្ហា តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត ប្រព្រឹត្តទៅ​មួយអន្លើដោយ​ឧច្ឆេទ​ទិដ្ឋិ នេះ​ហៅថា វិភវ​តណ្ហា។ តណ្ហា​ដ៏​សេស ឈ្មោះថា កាមតណ្ហា។ បណ្តា​តណ្ហា​ទាំង ៣ នោះ កាមតណ្ហា តើ​ដូចម្តេច។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637648311559369782
ទៅកាន់ទំព័រ៖