ព្រះត្រៃបិដក ភាគ ៨២

គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា​ជាហេតុ​វៀរ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ កើតឡើង ក្នុង​សម័យ​នោះ ការ​គិត អាការ​គិត សេចក្តី​គិត​ណា របស់​បុគ្គល​ដែល​វៀរចាក​បាណាតិបាត នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ កើតឡើង ក្នុង​សម័យ​នោះ ការ​ពាល់ត្រូវ។បេ។ ការ​ផ្គង​ឡើង ការ​មិន​រាយមាយ របស់​បុគ្គល​ដែល​វៀរចាក​បាណាតិបាត នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង តើ​ដូចម្តេច។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637648265179591487
ទៅកាន់ទំព័រ៖