ព្រះត្រៃបិដក ភាគ ៨២

បដិសម្ភិទា​វិភង្គ


 [១១] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តី​ដឹង​ក្នុង​អត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​ធម៌ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​អត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
 [១២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តី​ដឹង​ក្នុង​ទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​កើតឡើង​នៃ​ទុក្ខ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​រលត់ទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​អត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637648269381487781
ទៅកាន់ទំព័រ៖