ព្រះត្រៃបិដក ភាគ ៨២

ជា​សមណៈ​ក្តី ជា​ព្រាហ្មណ៍​ក្តី រមែង​ពោល​យ៉ាងនេះ យល់ឃើញ​យ៉ាងនេះ​ថា បុរស​បុគ្គល​នេះ រមែង​ទទួល​នូវ​អារម្មណ៍​ណាមួយ ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនមែន​ទុក្ខ មិនមែន​សុខ​ក្តី អារម្មណ៍​ទាំងអស់​នោះ មិន​មានហេតុ មិន​មាន​បច្ច័យ នេះ លទ្ធិ​ដូចជា​កំពង់ ៣។
 [១៧៥] បណ្តា​ធម៌​ទាំងនោះ កង្វល់ ៣ តើ​ដូចម្តេច។ រាគៈ​ជា​កង្វល់ ១ ទោសៈ​ជា​កង្វល់ ១ មោហៈ​ជា​កង្វល់ ១ នេះ កង្វល់ ៣។
 [១៧៦] បណ្តា​ធម៌​ទាំងនោះ ទីទួល ៣ តើ​ដូចម្តេច។ រាគៈ​ជាទី​ទួល ១ ទោសៈ​ជាទី​ទួល ១ មោហៈ​ជាទី​ទួល ១ នេះ ទីទួល ៣។
 [១៧៧] បណ្តា​ធម៌​ទាំងនោះ មន្ទិល ៣ តើ​ដូចម្តេច។ រាគៈ​ជា​មន្ទិល ១ ទោសៈ​ជា​មន្ទិល ១ មោហៈ​ជា​មន្ទិល ១ នេះ មន្ទិល ៣។
 [១៧៨] បណ្តា​ធម៌​ទាំងនោះ ធម្មជាត​មិន​រាបស្មើ ៣ តើ​ដូចម្តេច។ រាគៈ​ជា​ធម្មជាត​មិន​រាបស្មើ ១ ទោសៈ​ជា​ធម្មជាត​មិន​រាបស្មើ ១ មោហៈ​ជា​ធម្មជាត​មិន​រាបស្មើ ១ នេះ ធម្មជាត​មិន​រាបស្មើ ៣។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637648313174213467
ទៅកាន់ទំព័រ៖