ព្រះត្រៃបិដក ភាគ ៨២

 [១៧៩] បណ្តា​ធម៌​ទាំងនោះ ធម្មជាត​មិន​រាបស្មើ ៣ ដទៃទៀត តើ​ដូចម្តេច។ ធម្មជាត​មិន​រាបស្មើ​គឺ​កាយ ១ ធម្មជាត​មិន​រាបស្មើ​គឺ​វាចា ១ ធម្មជាត​មិន​រាបស្មើ​គឺ​ចិត្ត ១ នេះ ធម្មជាត​មិន​រាបស្មើ ៣។
 [១៨០] បណ្តា​ធម៌​ទាំងនោះ ភ្លើង ៣ តើ​ដូចម្តេច។ ភ្លើង​គឺ​រាគៈ ១ ភ្លើង​គឺ​ទោសៈ ១ ភ្លើង​គឺ​មោហៈ ១ នេះ ភ្លើង ៣។
 [១៨១] បណ្តា​ធម៌​ទាំងនោះ ទឹកចត់ ៣ តើ​ដូចម្តេច។ ទឹកចត់​គឺ​រាគៈ ១ ទឹកចត់​គឺ​ទោសៈ ១ ទឹកចត់​គឺ​មោហៈ ១ នេះ ទឹកចត់ ៣។
 [១៨២] បណ្តា​ធម៌​ទាំងនោះ ទឹកចត់ ៣ ដទៃទៀត តើ​ដូចម្តេច។ ទឹកចត់​គឺ​កាយ ១ ទឹកចត់​គឺ​វាចា ១ ទឹកចត់​គឺ​ចិត្ត ១ នេះ ទឹកចត់ ៣។
 [១៨៣] បណ្តា​ធម៌​ទាំងនោះ សេចក្តី​យល់ឃើញ​ថា គួរ​ត្រេកអរ តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​សមណៈ​ក្តី ជា​ព្រាហ្មណ៍​ក្តី រមែង​ពោល​យ៉ាងនេះ យល់ឃើញ​យ៉ាងនេះ​ថា ទោស​ក្នុង​កាម​ទាំងឡាយ​មិន​មាន បុគ្គល​នោះ តែង​ដល់​នូវ​ភាពជា​អ្នក​ធ្លាក់ចុះ​ក្នុង​កាម​ទាំងឡាយ នេះ​ហៅថា សេចក្តី​យល់ឃើញ​ថា គួរ​ត្រេកអរ។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​យល់ឃើញ​ថា​ជា​ខ្លួន តើ​ដូចម្តេច។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637648313559369802
ទៅកាន់ទំព័រ៖