ព្រះត្រៃបិដក ភាគ ៨២

បណ្តា​ធម៌​ទាំងនោះ ការប្រព្រឹត្តិ​នូវ​អំពើ​មិនមែន​ធម៌ តើ​ដូចម្តេច។ ការប្រព្រឹត្ត​មិន​ស្មើដោយ​កាយ ឈ្មោះថា ការប្រព្រឹត្តិ​នូវ​អំពើ​មិនមែន​ធម៌ ការប្រព្រឹត្តិ​មិន​ស្មើដោយ​វាចា ឈ្មោះថា ការប្រព្រឹត្តិ​នូវ​អំពើ​មិនមែន​ធម៌ ការប្រព្រឹត្តិ​មិន​ស្មើដោយ​ចិត្ត ឈ្មោះថា ការប្រព្រឹត្តិ​នូវ​អំពើ​មិនមែន​ធម៌ នេះ​ហៅថា ការប្រព្រឹត្តិ​នូវ​អំពើ​មិនមែន​ធម៌។
 [១៨៥] បណ្តា​ធម៌​ទាំងនោះ ការ​ប្រដៅ​ក្រ តើ​ដូចម្តេច។ ការ​ប្រដៅ​ក្រ អាការ​ប្រដៅ​ក្រ ភាព​នៃ​សេចក្តី​ប្រដៅ​ក្រ ការ​កាន់​យក​នូវ​អំពើ​ដែល​គួរ​ខ្ពើម (អំពើ​ផ្តេសផ្តាស) ការ​ពេញចិត្ត​ក្នុង​ធម៌​ជាស​ត្រូវ ការ​មិន​អើពើ សេចក្តី​មិន​អើពើ សេចក្តី​មិន​គោរព សេចក្តី​មិន​ស្តាប់​បង្គាប់ ចំពោះ​ពាក្យ​ប្រកបដោយ​ធម៌​ដែលគេ​ពោល នេះ​ហៅថា ការ​ប្រដៅ​ក្រ។ បណ្តា​ធម៌​ទាំងនោះ ភាពជា​អ្នកមាន​មិត្ត​អាក្រក់ តើ​ដូចម្តេច។ បុគ្គល​ទាំងឡាយ​ណា ជា​អ្នក​មិន​មាន​សទ្ធា ទ្រុស្តសីល ចេះដឹង​តិច មាន​សេចក្តី​កំណាញ់ ឥត​បា្រ​ជ្ញា ការ​សេព ការ​សេព​មិន​ដាច់ ការ​សេ​ពរឿយៗ ការ​គប់​រក ការ​គប់​រក​រឿយៗ ការ​ភប់ប្រសព្វ ការ​ភប់​ប្រស​ព្វ​រឿយៗ នូវ​បុគ្គល​ទាំងឡាយ​នោះ ការ​បែរ​រេ​ទៅ​រក​បុគ្គល​នោះ​ណា នេះ​ហៅថា ភាពជា​អ្នកមាន​មិត្ត​អាក្រក់។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637648314215619792
ទៅកាន់ទំព័រ៖