ព្រះត្រៃបិដក ភាគ ៨២

សេចក្ដីប្រាថ្នា​ដ៏​ក្រៃលែង នៃ​បុគ្គល​មិន​សន្ដោស ដោយ​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ តាម​មាន​តាម​បាន ឬដោយ​កាមគុណ​ទាំង ៥ សេចក្ដីប្រាថ្នា ការប្រព្រឹត្តិ​ទៅ​ដោយ​សេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នា​ធំ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្ដីប្រាថ្នា​ធំ។
 [១៨៨] បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​មិន​ខ្មាសបាប តើ​ដូចម្ដេច។ ត្រង់​ដែល​បុគ្គល​មិន​ខ្មាស​ដោយ​វត្ថុ​ដែល​គួរ​ខ្មាស មិន​ខ្មាស​ដោយ​ការ​ជួបប្រទះ​នឹង​ពួក​អកុសលធម៌​ដ៏​លាមក នេះ​ហៅថា សេចក្ដី​មិន​ខ្មាសបាប។ បណ្ដា​ធម៌​ទាំងនោះ សេចក្តី​មិន​ក្តៅ​នឹង​បាប តើ​ដូចម្ដេច។ ត្រង់​ដែល​បុគ្គល​មិន​តក់ស្លុត​ដោយ​វត្ថុ​ដែល​គួរ​តក់ស្លុត មិន​តក់ស្លុត​ដោយ​ការ​ជួបប្រទះ​នឹង​ពួក​អកុសលធម៌​ដ៏​លាមក នេះ​ហៅថា សេចក្តី​មិន​ក្តៅ​នឹង​បាប។ បណ្ដា​ធម៌​ទាំងនោះ សេចក្ដីប្រមាទ តើ​ដូចម្ដេច។ ការ​បណ្ដោយ​ចិត្ត ការ​ឲ្យកម្លាំង​ដល់​ការ​បណ្ដោយ​ចិត្ដ​ទៅ​ក្នុង​កាយទុច្ចរិត​ក្ដី ក្នុង​វចីទុច្ចរិត​ក្ដី ក្នុង​មនោ​ទុ​ច្ច​ក្ដី ក្នុង​កាមគុណ​ទាំង ៥ ក្ដី
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637648314920932292
ទៅកាន់ទំព័រ៖