ព្រះត្រៃបិដក ភាគ ៨២

ឬការ​ធ្វើ​ដោយ​មិន​គោរព ការ​ធ្វើ​មិន​រឿយៗ ការ​ធ្វើ​មិន​ខ្ជាប់ខ្ជួន ការប្រព្រឹត្តិ​ទំរន់ ការ​ដាក់ចុះ​នូវ​ឆន្ទៈ ការ​ដាក់ចុះ​នូវ​ធុរៈ ការ​មិន​គប់​រក ការ​មិន​អប់រំ ការ​មិន​ធ្វើឲ្យ​ច្រើន ការ​មិន​តាំង​មាំ ការ​មិន​ប្រក​បរឿយៗ ការ​ធ្វេសប្រហែស​ក្នុង​ការ​ចំរើន​នូវ​ធម៌​ជាកុសល ការ​ធ្វេសប្រហែស អាការ​ធ្វេសប្រហែស ភាព​នៃ​សេចក្ដីធ្វេសប្រហែស មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្ដីប្រមាទ។
 [១៨៩] បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​មិន​អើពើ តើ​ដូចម្ដេច។ ការ​មិន​អើពើ សេចក្ដី​មិន​អើពើ សេចក្ដី​មិន​គោរព ការ​មិន​ស្ដាប់បង្គាប់ ការ​មិន​កាន់​យក អាការ​មិន​កាន់​យក ភាព​នៃ​សេចក្ដី​មិន​កាន់​យក ការ​មិន​មាន​ប្រក្រតី ការ​មិន​ធ្វើ​នូវ​សេចក្ដី​ឱនលំទោន​ណា នេះ​ហៅថា សេចក្ដី​មិន​អើពើ។ បណ្ដា​ធម៌​ទាំងនោះ ការ​ប្រដៅ​ក្រ តើ​ដូចម្ដេច។ ការ​ប្រដៅ​ក្រ អាការ​ប្រដៅ​ក្រ ភាព​នៃ​សេចក្ដី​ប្រដៅ​ក្រ ការ​កាន់​យក​នូវ​អំពើ​ដែល​គួរ​ខ្ពើម (អំពើ​ផ្ដេសផ្ដាស) ការ​ពេញចិត្ត​ក្នុង​ធម៌​ជាស​ត្រូវ ការ​មិន​អើពើ សេចក្ដី​មិន​អើពើ សេចក្ដី​មិន​គោរព សេចក្ដី​មិន​ស្ដាប់បង្គាប់ ចំពោះ​ពាក្យ​ប្រកបដោយ​ធម៌ ដែលគេ​ពោល នេះ​ហៅថា ការ​ប្រដៅ​ក្រ។ បណ្ដា​ធម៌​ទាំងនោះ
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637648315155619823
ទៅកាន់ទំព័រ៖