ព្រះត្រៃបិដក ភាគ ៨២

ភាពជា​អ្នកមាន​មិត្រ​អាក្រក់ តើ​ដូចម្ដេច។ បុគ្គល​ទាំងឡាយ​ណា ជា​អ្នក​មិន​មាន​សទ្ធា ទ្រុស្តសីល ចេះដឹង​តិច មាន​សេចក្ដី​កំណាញ់ ឥត​បញ្ញា ការ​សេព ការ​សេព​មិន​ដាច់ ការ​គប់​រក ការ​គប់​រក​រឿយៗ ការ​ភប់ប្រសព្វ ការ​ភប់​ប្រស​ព្វ​រឿយៗ នូវ​បុគ្គល​ទាំងឡាយ​នោះ ការ​បែរ​រេ​ទៅ​រក​បុគ្គល​នោះ​ណា នេះ​ហៅថា ភាពជា​អ្នកមាន​មិត្ត​អាក្រក់។
 [១៩០] បណ្តា​ធម៌​ទាំងនោះ សេចក្ដី​មិន​ជឿ តើ​ដូចម្ដេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មិន​មាន​សទ្ធា មិន​ជឿ​ព្រះពុទ្ធ​ក្ដី ព្រះធម៌​ក្ដី ព្រះសង្ឃ​ក្ដី សេចក្ដី​មិន​ជឿ ការ​មិន​ជឿ ការ​មិន​ចុះចិត្តស៊ប់ ការ​មិន​ជ្រះថ្លា​ខ្លាំង មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា សេចក្ដី​មិន​ជឿ។ បណ្ដា​ធម៌​ទាំងនោះ ការ​មិន​ធ្វើ​ដឹងឮ​ពាក្យ (ស្មូម) តើ​ដូចម្ដេច។ សេចក្ដី​កំណាញ់ ៥ គឺ​កំណាញ់​អាវាស ១ កំណាញ់​ត្រកូល ១ កំណាញ់​លាភ ១ កំណាញ់​សេចក្ដីសរសើរ ១ កំណាញ់​ធម៌ ១ ការ​កំណាញ់ អាការ​កំណាញ់ សេចក្ដី​កំណាញ់ សេចក្ដី​ប្រា​ថ្នា​ផ្សេងៗ សេចក្ដី​កំណាញ់​រឹង សេចក្ដី​ស្វិតស្វាញ ភាព​នៃ​ចិត្ត​មិន​យកចិត្តគេ មាន​សភាព​យ៉ាងនេះ​ណា នេះ​ហៅថា ការ​មិន​ធ្វើ​ដឹងឮ​ពាក្យ (ស្មូម)។
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637648315404213893
ទៅកាន់ទំព័រ៖