ព្រះត្រៃបិដក ភាគ ៨២

 [១៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តី​ដឹង​ហេតុ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ផល​នៃ​ហេតុ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​ធម៌ និង​អត្ថ​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
 [១៤] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ធម៌​ទាំងឡាយ​ណា កើត ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើត​ប្រាកដហើយ សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នោះ ឈ្មោះថា អត្ថប្បដិសម្ភិទា ធម៌​ទាំងឡាយ​នោះ កើត ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើត​ប្រាកដហើយ អំពី​ធម៌​ទាំងឡាយ​ណា សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នោះ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​អត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637648269717581260
ទៅកាន់ទំព័រ៖