ព្រះត្រៃបិដក ភាគ ៨២

មិនដល់​នូវ​សេចក្ដី​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ឮសម្លេង​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។បេ។ ជញ្ជក់​រស​ដោយ​អណ្ដាត។បេ។ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ។បេ។ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត ហើយ​កាន់​យក​នូវ​និមិត្ត កាន់​យក​នូវ​អនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែល​ជាអកុសល​ធម៌​ដ៏​លាមក តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ដែល​មិនបាន​សង្រួម​នូវ​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​មនិន្រ្ទិយ​ណា ក៏​មិន​ប្រតិបត្តិ ដើម្បី​សង្រួម​នូវ​មនិន្រ្ទិយ​នោះ មិន​រក្សា​នូវ​មនិន្រ្ទិយ មិនដល់​នូវ​សេចក្ដី​សង្រួម​ក្នុង​មនិន្រ្ទិយ នេះ​ហៅថា សេចក្ដី​មិន​សង្រួម។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ទ្រុស្តសីល តើ​ដូចម្តេច។ ការប្រព្រឹត្ត​កន្លង​ប្រកបដោយ​កាយ ការប្រព្រឹត្តិ​កន្លង​ប្រកបដោយ​វាចា ការប្រព្រឹត្ត​កន្លង​ប្រកបដោយ​កាយ និង​ប្រកបដោយ​វាចា នេះ​ហៅថា សេចក្ដី​ទ្រុស្តសីល។
 [១៩២] បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​មិន​ប្រាថ្នា​ដើម្បី​ឃើញ​ព្រះ​អរិយៈ តើ​ដូចម្តេច។ បណ្ដា​បុគ្គល​ទាំងនោះ ព្រះ​អរិយៈ តើ​ដូចម្ដេច។ ព្រះពុទ្ធ​ទាំងឡាយ​ក្ដី សាវ័ក​របស់​ព្រះពុទ្ធ​ក្ដី ហៅថា ព្រះ​អរិយៈ
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637648315848900998
ទៅកាន់ទំព័រ៖