ព្រះត្រៃបិដក ភាគ ៨២

 [១៩៣] បណ្ដា​ធម៌​ទាំងនោះ ការ​ភ្លេចស្មារតី តើ​ដូចម្ដេច។ ការ​មិន​មានស្មារតី ការ​មិន​រលឹក​ឃើញ ការ​មិន​នឹកឃើញ ការ​មិន​រលឹក សេចក្តី​មិន​រលឹក សេចក្តី​មិន​ចងចាំ សេចក្តី​ភ្លេចភ្លាំង សេចក្តី​វង្វេង​ណា នេះ​ហៅថា ការ​ភ្លេចស្មារតី។ បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​មិនដឹង​ខ្លួន តើ​ដូចម្តេច។ សេចក្ដី​មិនដឹង សេចក្ដី​មិន​យល់។បេ។ គន្លឹះ​គឺ​អវិជ្ជា សេចក្ដី​វង្វេង ឫសគល់​នៃ​អកុសល​ណា នេះ​ហៅថា សេចក្តី​មិនដឹង​ខ្លួន។ បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​រាយមាយ​នៃ​ចិត្ត តើ​ដូចម្ដេច។ សេចក្ដី​អណ្ដែតអណ្ដូង​នៃ​ចិត្ត ការ​មិន​ស្ងប់​រម្ងាប់​នៃ​ចិត្ត សេចក្ដី​រាយមាយ​នៃ​ចិត្ត ការប្រែប្រួល​នៃ​ចិត្ត​ណា នេះ​ហៅថា សេចក្ដី​រាយមាយ​នៃ​ចិត្ត។
 [១៩៤] បណ្ដា​ធម៌​ទាំងនោះ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ តើ​ដូចម្ដេច។ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ ក្នុង​របស់​ដែល​មិន​ទៀង ថា​ទៀង ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ ក្នុង​របស់​ដែល​ជា​ទុក្ខ ថា​សុខ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ ក្នុង​របស់​ដែល​មិនមែន​ខ្លួន ថា​ខ្លួន ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ ក្នុង​របស់​មិន​ស្អាត ថា​ស្អាត មួយទៀត ការ​រំពឹង ការ​រំ​ពឹង​រឿយៗ
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637648316273588574
ទៅកាន់ទំព័រ៖