ព្រះត្រៃបិដក ភាគ ៨២

ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្ដី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ដូច្នេះ​ថា ទាន​ដែល​បុគ្គល​ឲ្យហើយ មិន​មានផល ការ​បូជា មិន​មានផល។បេ។ សមណព្រាហ្មណ៍​ទាំងឡាយ ដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាងមុខ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង ហើយ​សំដែង មិន​មាន​ទេ នេះ​ហៅថា ទិ​ដ្ឋុ​បា​ទាន។ សូម្បី​មិច្ឆាទិដ្ឋិ​ទាំងអស់ លើកតែ​សីលព្វតុបាទាន និង​អត្ត​វា​ទុ​បា​ទាន​ចេញ ក៏​ឈ្មោះថា ទិ​ដ្ឋុ​បា​ទាន​ដែរ។ បណ្តា​ឧបាទាន​ទាំង ៤ នោះ សីលព្វតុបាទាន តើ​ដូចម្ដេច។ សមណព្រាហ្មណ៍​ទាំងឡាយ​ខាងក្រៅ​សាសនា​នេះ មាន​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្ដី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ដូច្នេះ​ថា សេចក្ដី​បរិសុទ្ធិ​ព្រោះ​សីល សេចក្ដី​បរិសុទ្ធ​ព្រោះ​វ័ត សេចក្ដី​បរិសុទ្ធិ​ព្រោះ​សីល និង​វ័ត នេះ​ហៅថា សីលព្វតុបាទាន។ បណ្ដា​ឧបាទាន​ទាំង ៤ នោះ អត្ត​វា​ទុ​បា​ទាន តើ​ដូចម្ដេច។ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះដឹង មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាស​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ មិន​ទូន្មាន​ខ្លួន​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ មិនបាន​ឃើញ​ពួក​សប្បុរស មិន​ឈ្លាស​ក្នុង​ធម៌​របស់​ពួក​សប្បុរស មិន​ទូន្មាន​ខ្លួន​ក្នុង​ធម៌​របស់​ពួក​សប្បុរស
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637648317385619811
ទៅកាន់ទំព័រ៖