ព្រះត្រៃបិដក ភាគ ៨២

 [១៥] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តី​ដឹង​ក្នុង​ជរា និង​មរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​កើតឡើង​នៃជ​រា និង​មរណៈ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​រលត់​នៃជ​រា និង​មរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជ​រា និង​មរណៈ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​អត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
 [១៦] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តី​ដឹង​ក្នុង​ជាតិ។បេ។ សេចក្តី​ដឹង​ក្នុង​ភព។បេ។ សេចក្តី​ដឹង​ក្នុង​ឧបាទាន។បេ។ សេចក្តី​ដឹង​ក្នុង​តណ្ហា។បេ។ សេចក្តី​ដឹង​ក្នុង​វេទនា។បេ។ សេចក្តី​ដឹង​ក្នុង​ផស្សៈ។បេ។ សេចក្តី​ដឹង​ក្នុង​សឡាយ​តនៈ។បេ។ សេចក្តី​ដឹង​ក្នុងនាម​រូប។បេ។ សេចក្តី​ដឹង​ក្នុង​វិញ្ញាណ។បេ។ សេចក្តី​ដឹង​ក្នុង​សង្ខារ​ទាំងឡាយ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​កើតឡើង​នៃ​សង្ខារ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​រលត់​នៃ​សង្ខារ ឈ្មោះថា អត្ថប្បដិសម្ភិទា
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637648269983674802
ទៅកាន់ទំព័រ៖