ព្រះត្រៃបិដក ភាគ ៨២

 [១៩៩] បណ្ដា​ធម៌​ទាំងនោះ ការ​លុះ​ក្នុង​អគតិ ៤ តើ​ដូចម្ដេច។ បុគ្គល​ដល់​នូវ​ការលំអៀង​ព្រោះ​ស្រឡាញ់ ១ ដល់​នូវ​ការលំអៀង​ព្រោះ​ស្អប់ ១ ដល់​នូវ​ការលំអៀង​ព្រោះ​វង្វេង ១ ដល់​នូវ​ការលំអៀង​ព្រោះ​ខ្លាច ១ សេចក្ដី​លំអៀង ការ​លុះ​ក្នុង​សេចក្តី​លំអៀង ការ​លុះដោយ​ឆន្ទៈ ការ​លុះដោយ​ពួក ការ​លុះ​ដូចជា​ទឹក មាន​សភាព​យ៉ាងនេះ​ណា នេះ ការ​លុះ​ក្នុង​អគតិ ៤។
 [២០០] បណ្ដា​ធម៌​ទាំងនោះ ការស្វែងរក​ខុស ៤ តើ​ដូចម្ដេច។ ការស្វែងរក​ខុស​ដោយ​សញ្ញា ការស្វែងរក​ខុស​ដោយចិត្ត ការស្វែងរក​ខុស​ដោយ​ទិដ្ឋិ ក្នុង​វត្ថុ​មិន​ទៀង​ថា ទៀង ១ ការស្វែងរក​ខុស​ដោយ​សញ្ញា ការស្វែងរក​ខុស​ដោយចិត្ត ការស្វែងរក​ខុស​ដោយ​ទិដ្ឋិ ក្នុង​វត្ថុជា​ទុក្ខ​ថា សុខ ១ ការស្វែងរក​ខុស​ដោយ​សញ្ញា ការស្វែងរក​ខុស​ដោយចិត្ត ការស្វែងរក​ខុស​ដោយ​ទិដ្ឋិ ក្នុង​សភាវៈ​មិនមែន​ខ្លួន​ថា ជា​ខ្លួន ១ ការស្វែងរក​ខុស​ដោយ​សញ្ញា ការស្វែងរក​ខុស​ដោយចិត្ត ការស្វែងរក​ខុស​ដោយ​ទិដ្ឋិ ក្នុង​វត្ថុ​មិន​ស្អាត​ថា ស្អាត ១ នេះ ការស្វែងរក​ខុស ៤។
 [២០១] បណ្ដា​ធម៌​ទាំងនោះ វោហារ​មិន​ប្រសើរ ៤ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637648317912963538
ទៅកាន់ទំព័រ៖