ព្រះត្រៃបិដក ភាគ ៨២

ការ​ពោល​ថា ឃើញ ក្នុង​ហេតុ​ដែល​មិនបាន​ឃើញ ១ ការ​ពោល​ថា ឮ ក្នុង​ហេតុ​ដែល​មិនបាន​ឮ ១ ការ​ពោល​ថា លិទ្ធ​ភ្លក្ស ក្នុង​ហេតុ​ដែល​មិនបាន​លិទ្ធ​ភ្លក្ស ១ ការ​ពោល​ថា ដឹង ក្នុង​ហេតុ​ដែល​មិនបាន​ដឹង ១ នេះ វោហារ​មិន​ប្រសើរ ៤។
 [២០២] បណ្ដា​ធម៌​ទាំងនោះ វោហារ​មិន​ប្រសើរ ៤ ដទៃទៀត តើ​ដូចម្ដេច។ ការ​ពោល​ថា មិនឃើញ ក្នុង​ហេតុ​ដែល​បានឃើញ ១ ការ​ពោល​ថា មិនឮ ក្នុង​ហេតុ​ដែល​បានឮ ១ ការ​ពោល​ថា មិនបាន​លិទ្ធ​ភ្លក្ស ក្នុង​ហេតុ​ដែល​បាន​លិទ្ធ​ភ្លក្ស ១ ការ​ពោល​ថា មិនបាន​ដឹង ក្នុង​ហេតុ​ដែល​បានដឹង ១ នេះ វោហារ​មិន​ប្រសើរ ៤។
 [២០៣] បណ្ដា​ធម៌​ទាំងនោះ ទុច្ចរិត ៤ តើ​ដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កា​មេ​សុ​មិច្ឆាចារ ១ មុសាវាទ ១ នេះ ទុច្ចរិត ៤។
 [២០៤] បណ្ដា​ធម៌​ទាំងនោះ ទុច្ចរិត ៤ ដទៃទៀត តើ​ដូចម្ដេច។ មុសាវាទ ១ បិ​សុ​ណា​វាចា ១ ផរុ​សាវា​ចា ១ សម្ផ​ប្ប​លា​បៈ ១ នេះ ទុច្ចរិត ៤។
 [២០៥] បណ្ដា​ធម៌​ទាំងនោះ ភ័យ ៤ តើ​ដូចម្ដេច។ ជាតិ​ភ័យ ១ ជរា​ភ័យ ១ ព្យាធិ​ភ័យ ១ មរណភ័យ ១ នេះ ភ័យ ៤។
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637648318246714972
ទៅកាន់ទំព័រ៖