ព្រះត្រៃបិដក ភាគ ៨២

មិនទាន់​ប្រាសចាក​សេចក្ដី​ក្រវល់ក្រវាយ មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​រូប ១ បរិភោគ​ត្រាតែ​ឆ្អែតពេញពោះ ហើយ​ប្រក​បរឿយៗ នូវ​សេចក្ដីសុខ​ក្នុង​ទីដេក នូវ​សេចក្ដីសុខ (ក្នុង​ការ​ដេក​ប្រែប្រួល) ទៅ​ខាងស្ដាំ​ខាងឆ្វេង នូវ​សេចក្ដីសុខ​ក្នុង​ការ​ដេកលក់​ស៊ប់ ១ ប្រព្រឹត្ត​ព្រហ្មចរិយៈ ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ណាមួយ ថា​អាត្មាអញ​នឹង​បាន​ជា​ទេវតា (មាន​ស័ក្តិធំ) ឬទេវតា (មាន​ស័ក្តិតូច) ណាមួយ ដោយ​សីល​នេះ​ក្ដី ដោយ​វ័ត​នេះ​ក្ដី ដោយ​តបៈ​នេះ​ក្ដី ដោយ​ព្រហ្មចរិយៈ​នេះ​ក្ដី នេះ ចំណង​របស់​ចិត្ត ៥។
 [២១៧] បណ្ដា​ធម៌​ទាំងនោះ នី​វរ​ណៈ ៥ តើ​ដូចម្ដេច។ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ១ ព្យាបាទ​នី​វរ​ណៈ ១ ថីនមិទ្ធិ​នី​វរ​ណៈ ១ ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ ១ វិចិកិច្ឆា​នី​វរ​ណៈ ១ នេះ នី​វរ​ណៈ ៥។
 [២១៨] បណ្ដា​ធម៌​ទាំងនោះ អនន្តរិយ​កម្ម ៥ តើ​ដូចម្ដេច។ បុគ្គល ផ្ដាច់បង់​មាតា​ចាក​ជីវិត ១ ផ្ដាច់បង់​បិតា​ចាក​ជីវិត ១
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637648319405463514
ទៅកាន់ទំព័រ៖