ព្រះត្រៃបិដក ភាគ ៨២

 [២២១] បណ្ដា​ធម៌​ទាំងនោះ សេចក្ដីវិនាស ៥ តើ​ដូចម្ដេច។ សេចក្ដីវិនាស​ញាតិ ១ សេចក្ដីវិនាស​ភោគៈ ១ សេចក្ដីវិនាស​គឺ​រោគ ១ សេចក្ដីវិនាស​សីល ១ សេចក្ដីវិនាស​គឺ​ទិដ្ឋិ ១ នេះ សេចក្ដីវិនាស ៥។
 [២២២] បណ្ដា​ធម៌​ទាំងនោះ ទោស​នៃ​សេចក្ដី​មិន​អត់ធន់ ៥ តើ​ដូចម្ដេច។ បុគ្គល​អ្នក​មិន​អត់ធន់ រមែង​មិនជា​ទីស្រឡាញ់ មិនជា​ទី​ពេញចិត្ត​នៃ​ជន​ច្រើន​គ្នា ១ ច្រើន​ដោយ​ពៀរ ១ ច្រើន​ដោយ​ទោស ១ វង្វេង​ធ្វើ​មរណកាល ១ បែកធ្លាយ​រាងកាយ ខាងមុខ​អំពី​សេចក្ដីស្លាប់ រមែង​ចូល​ទៅកាន់​អបាយ ទុគ្គតិ វិនិបាត នរក ១ នេះ ទោស​នៃ​ការ​មិន​អត់ធន់ ៥។
 [២២៣] បណ្ដា​ធម៌​ទាំងនោះ ភ័យ ៥ តើ​ដូចម្ដេច។ ភ័យ​អំពី​ការ​ចិញ្ចឹមជីវិត ១ ភ័យ​អំពី​គេ​មិន​សរសើរ ១ ភ័យ​អំពី​សេចក្ដី​កោតញញើត​ក្នុង​បរិស័ទ ១ ភ័យ​អំពី​សេចក្ដីស្លាប់ ១ ភ័យ​អំពី​ទុគ្គតិ ១ នេះ ភ័យ ៥។
 [២២៤] បណ្ដា​ធម៌​ទាំងនោះ ការ​ពោល​នូវ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ន ៥ តើ​ដូចម្ដេច។ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ជា​សមណៈ ឬព្រាហ្មណ៍ មាន​វាទៈ​យ៉ាងនេះ មាន​ទិដ្ឋិ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637648319961869729
ទៅកាន់ទំព័រ៖