ព្រះត្រៃបិដក ភាគ ៨២

សេចក្តី​ដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​អត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
 [១៧] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តា​បដិសម្ភិទា​ទាំង ៤ នោះ ធម្មប្បដិ​សម្ភិទា តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹង​នូវ​ធម៌ គឺ​សុ​ត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិ​វុត្ត​កៈ ជាត​កៈ អព្ភូត​ធម្មៈ វេ​ទល្លៈ នេះ​ឈ្មោះថា ធម្មប្បដិ​សម្ភិទា ភិក្ខុ​នោះ ដឹង​នូវ​សេចក្តី​នៃ​ភា​សិត​នោះៗ ថា នេះ​សេចក្តី​នៃ​ភាសិត​នេះ នេះ​សេចក្តី​នៃ​ភាសិត​នេះ នេះ​ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ​ក្នុង​អត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

ចប់ សុត្តន្ត​ភា​ជនីយ។

ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637648270222268567
ទៅកាន់ទំព័រ៖