ព្រះត្រៃបិដក ភាគ ៨២

ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​និយាយ​ថា ខ្លួន​មាន​នុ៎ះ ក៏​មាន​មែន ខ្ញុំ​មិន​និយាយ​ថា ខ្លួន​នុ៎ះ​មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន តែថា​ខ្លួននេះ មិនមែន​បាន​ដល់​នូវ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ន ដែល​ជា​គុណជាត​យ៉ាង​ក្រៃលែង ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ទេ ពាក្យ​ដែល​ខ្ញុំ​ថា​យ៉ាងនោះ តើ​ព្រោះ​ហេតុអ្វី ព្រោះ​ហេតុ​ថា បីតិ​ជាទី​កើតឡើង​នៃ​ចិត្ត មាន​ក្នុង​ទុតិយជ្ឈាន​នុ៎ះ នៅ​ប្រាកដ ជា​ឈាន​គ្រោតគ្រាត ព្រោះ​មាន​បីតិ​នុ៎ះ​នៅឡើយ ម្នាល​អ្នក​ដ៏​ចម្រើន កាលណាបើ​ខ្លួននេះ ព្រោះ​អស់​ទៅ​នៃ​បីតិ។បេ។ ក៏បាន​ដល់​នូវ​តតិយជ្ឈាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើប​ខ្លួននេះ ឈ្មោះថា បាន​ដល់​នូវ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន ដែល​ជា​គុណជាត​យ៉ាង​ក្រៃលែង សមណៈ ឬព្រាហ្មណ៍​ពួក​មួយ បញ្ញត្ត​នូវ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ន ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង របស់​សត្វ​ដែល​មាននៅ ដោយ​ប្រការ​ដូច្នេះ ១។ មាន​បុគ្គល​ដទៃ ក្រៅអំពី​បុគ្គល​ពួក​នោះ និយាយ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​និយាយ​ថា ខ្លួន​មាន​នុ៎ះ ក៏​មាន​មែន ឯខ្ញុំ​មិន​និយាយ​ថា ខ្លួន​នុ៎ះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន តែថា​ខ្លួននេះ មិនមែន​បាន​ដល់​នូវ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ន ដែល​ជា​គុណជាត​យ៉ាង​ក្រៃលែង ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ទេ ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ តើ​ព្រោះ​ហេតុអ្វី
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637648320733276539
ទៅកាន់ទំព័រ៖