ព្រះត្រៃបិដក ភាគ ៨២
[២២៦] បណ្ដាធម៌ទាំងនោះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងរូបទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងសំឡេងទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងក្លិនទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងផោដ្ឋព្វៈទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងធម៌ទាំងឡាយ ជាទីគាប់ចិត្ត ១ នេះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ។
[២២៧] បណ្ដាធម៌ទាំងនោះ វិរោធវត្ថុ (ហេតុនៃសេចក្ដីក្រោធ) ៦ តើដូចម្ដេច។ គំនុំ ការចងគំនុំតបនៃចិត្ដ។បេ។ សេចក្ដីកាច ការខឹង ការអាក់អន់ចិត្ត ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយ មិនជាទីគាប់ចិត្ដ ១។បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ គំនុំ ការចងគំនុំនៃចិត្ត។បេ។
ID: 637648321252182293
ទៅកាន់ទំព័រ៖