ព្រះត្រៃបិដក ភាគ ៨២
សេចក្ដីកាច ការពោលពាក្យអសុរោះ ការអាក់អន់ចិត្ត ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ វិរោធវត្ថុ ៦។
[២២៨] បណ្ដាធម៌ទាំងនោះ ពួកនៃតណ្ហា ៦ តើដូចម្ដេច។ រូបតណ្ហា ១ សទ្ទតណ្ហា ១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ឋព្វតណ្ហា ១ ធម្មតណ្ហា ១ នេះ ពួកនៃតណ្ហា ៦។
[២២៩] បណ្តាធម៌ទាំងនោះ អគារវៈ (សេចក្ដីមិនគោរព) ៦ តើដូចម្ដេច។ បុគ្គល មិនមានសេចក្ដីគោរព កោតក្រែង ក្នុងព្រះសាស្តា ១។បេ។ ក្នុងព្រះធម៌ ១។បេ។ ក្នុងព្រះសង្ឃ ១។បេ។ ក្នុងសិក្ខា ១។បេ។ ក្នុងអប្បមាទ ១ មិនមានសេចក្ដីគោរពកោតក្រែងក្នុងបដិសណ្ឋារៈ ១ នេះ អគារវៈ ៦។
[២៣០] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ (ធម៌ដែលនាំឲ្យសាបសូន្យ) ៦ តើដូចម្ដេច។ សេចក្ដីត្រេកអរក្នុងកាម ១ សេចក្ដីត្រេកអរក្នុងការនិយាយពាក្យរោយរាយ ១ សេចក្ដីត្រេកអរក្នុងការដេកលក់ ១ សេចក្ដីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ១ សេចក្ដីត្រេកអរក្នុងការជាប់ចំពាក់ ១ សេចក្ដីត្រេកអរក្នុងបបញ្ចធម៌ ១ នេះ បរិហានិយធម៌ ៦។
ID: 637648321552338631
ទៅកាន់ទំព័រ៖