ព្រះត្រៃបិដក ភាគ ៨២
ធុំក្លិនដោយច្រមុះ ១។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃទោមនស្ស ១ នេះធម៌ជាទីពិចារណាដោយទោមនស្ស ៦។
[២៣៤] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃឧបេក្ខា ១ ឮសំឡេងដោយត្រចៀក ១។បេ។ ធុំក្លិនដោយច្រមុះ ១។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃឧបេក្ខា ១ នេះធម៌ជាទីពិចារណាដោយឧបេក្ខា ៦។
[២៣៥] បណ្ដាធម៌ទាំងនោះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយជាទីគាប់ចិត្ត ១។បេ។
ID: 637648322110619716
ទៅកាន់ទំព័រ៖