ព្រះត្រៃបិដក ភាគ ៨២

ក្នុង​ក្លិន​ទាំងឡាយ​ជាទី​គាប់ចិត្ត ១។បេ។ ក្នុង​រស​ទាំងឡាយ​ជាទី​គាប់ចិត្ត ១។បេ។ ក្នុង​ផ្សព្វ​ទាំងឡាយ​ជាទី​គាប់ចិត្ត ១។បេ។ សេចក្ដី​ឆ្ងាញ់​ពិសា​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​កាមគុណ ក្នុង​ធម៌​ទាំងឡាយ​ជាទី​គាប់ចិត្ត ១ នេះ សោមនស្ស ៦ ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​កាមគុណ។
 [២៣៦] បណ្ដា​ធម៌​ទាំងនោះ ទោមនស្ស ៦ ដែល​អាស្រ័យ​នូវ​ផ្ទះ គឺ​កាមគុណ តើ​ដូចម្ដេច។ សេចក្ដី​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្ដីទុក្ខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​កាមគុណ ក្នុង​រូប​ទាំងឡាយ​មិនជា​ទីគាប់ចិត្ត ១ ក្នុង​សំឡេង​ទាំងឡាយ​មិនជា​ទីគាប់ចិត្ត ១។បេ។ ក្នុង​ក្លិន​ទាំងឡាយ​មិនជា​ទីគាប់ចិត្ត ១។បេ។ ក្នុង​រស​ទាំងឡាយ​មិនជា​ទីគាប់ចិត្ត ១។បេ។ ក្នុង​ផ្សព្វ​ទាំងឡាយ​មិនជា​ទីគាប់ចិត្ត ១។បេ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637648322340307645
ទៅកាន់ទំព័រ៖