ព្រះត្រៃបិដក ភាគ ៨២

 [២៤៣] បណ្ដា​ធម៌​ទាំងនោះ ទុច្ចរិត ៧ តើ​ដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កា​មេ​សុ​មិច្ឆាចារ ១ មុសាវាទ ១ បិ​សុ​ណា​វាចា ១ ផរុសវាចា ១ សម្ផ​ប្ប​លា​បៈ ១ នេះ ទុច្ចរិត ៧។
 [២៤៤] បណ្ដា​ធម៌​ទាំងនោះ មានះ ៧ តើ​ដូចម្ដេច។ មានះ ១ អតិមានះ ១ មា​នា​តិ​មានះ ១ ឱមានះ ១ អធិ​មានះ ១ អស្មិមានះ ១ មិច្ឆា​មានះ ១ នេះ មានះ ៧។
 [២៤៥] បណ្ដា​ធម៌​ទាំងនោះ ទិដ្ឋិ ៧ តើ​ដូចម្ដេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​សមណៈ ឬព្រាហ្មណ៍ មាន​វាទៈ​យ៉ាងនេះ មាន​ទិដ្ឋិ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន ខ្លួននេះ មាន​រូប​កើតអំពី​មហាភូតរូប កកើត​អំពី​មាតាបិតា លុះ​កាយ​បែកធ្លាយ​ទៅ​កាលណា រមែង​ដាច់​សូន្យ រមែង​វិនាស ខាងមុខ​អំពី​សេចក្ដីស្លាប់​ទៅ រមែង​មិន​មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើប​ខ្លួននេះ​ឯង ឈ្មោះថា ដាច់​សូន្យ​ប្រាកដ។ សមណៈ ឬព្រាហ្មណ៍​ពួក​មួយ បញ្ញត្ត​នូវ​សេចក្ដី​ដាច់​សូន្យ នូវ​សេចក្ដីវិនាស នូវ​សេចក្ដី​មិនកើត​ទៀត នៃ​សត្វ​ដែល​មាននៅ ដោយ​ប្រការ​ដូច្នេះ ១។ មាន​បុគ្គល​ដទៃ​ក្រៅអំពី​បុគ្គល​ពួក​នោះ និយាយ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637648323419214351
ទៅកាន់ទំព័រ៖