ព្រះត្រៃបិដក ភាគ ៨២

មាន​ឥន្រ្ទិយ​មិន​ថោកទាប គឺ​មាន​ឥន្រ្ទិយ​ពេញលេញ អ្នក​មិនដឹង មិនឃើញ នូវ​ខ្លួន​នោះ​ឡើយ ឯខ្ញុំ​ទើប​ដឹង ទើប​ឃើញ នូវ​ខ្លួន​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ខ្លួន​នោះ​ឯង លុះ​កាយ​បែកធ្លាយ​ទៅ​កាលណា រមែង​ដាច់​សូន្យ រមែង​វិនាស ខាងមុខ​អំពី​សេចក្ដីស្លាប់​ទៅ មិនកើត​ទៀត​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើប​ខ្លួននេះ ឈ្មោះថា ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត សមណព្រាហ្មណ៍​ពួក​មួយ បញ្ញត្ត​នូវ​សេចក្ដី​ដាច់​សូន្យ នូវ​សេចក្ដីវិនាស នូវ​សេចក្ដី​មិនកើត​ទៀត នៃ​សត្វ​ដែល​មាននៅ ដោយ​ប្រការ​ដូច្នេះ ១។ មាន​បុគ្គល​ដទៃ​ក្រៅអំពី​បុគ្គល​នោះ និយាយ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​និយាយ​ថា ខ្លួន​មាន​នុ៎ះ ក៏​មាន​មែន ឯខ្ញុំ​មិន​និយាយ​ថា ខ្លួន​នុ៎ះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន តែថា​ខ្លួននេះ មិនមែន​ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ ម្នាល​អ្នក​ដ៏​ចម្រើន មានខ្លួន​ដទៃ ដែល​ចូល​ទៅកាន់​អាកាសានញ្ចាយតន​ភព មាន​អារម្មណ៍​ថា អាកាស​មិន​មាន​ទីបំផុត ដូច្នេះ ព្រោះ​កន្លង​នូវ​រូបសញ្ញា គឺ​សេចក្ដីសំគាល់​ក្នុង​រូប ព្រោះ​អស់​ទៅ​នៃ​បដិឃ​សញ្ញា គឺ​សេចក្ដីសំគាល់​ក្នុង​អារម្មណ៍​ដែល​ជាទី​ខ្ទាំងខ្ទប់​ចិត្ត ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា គឺ​សេចក្ដីសំគាល់ ក្នុង​អា​រម្ម​ណ៍​ផ្សេងៗ ដោយសព្វគ្រប់ អ្នក​មិនដឹង
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637649144115020425
ទៅកាន់ទំព័រ៖