ព្រះត្រៃបិដក ភាគ ៨២

មិនឃើញ នូវ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ទើប​ដឹង ទើប​ឃើញ នូវ​ខ្លួន​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ខ្លួន​នោះ​ឯង លុះ​កាយ​បែកធ្លាយ​ទៅ​កាលណា រមែង​ដាច់​សូន្យ រមែង​វិនាស ខាងមុខ​អំពី​សេចក្ដីស្លាប់​ទៅ មិនកើត​ទៀត​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើប​ខ្លួននេះ ឈ្មោះថា ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត សមណព្រាហ្មណ៍​ពួក​មួយ បញ្ញត្ត​នូវ​សេចក្ដី​ដាច់​សូន្យ នូវ​សេចក្ដីវិនាស នូវ​សេចក្ដី​មិនកើត​ទៀត នៃ​សត្វ​ដែល​មាននៅ ដោយ​ប្រការ​ដូច្នេះ ១។ មាន​បុគ្គល​ដទៃ​ក្រៅអំពី​បុគ្គល​នោះ និយាយ​យ៉ាងនេះ​ថា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​និយាយ​ថា ខ្លួន​មាន​នុ៎ះ ក៏​មាន​មែន ឯខ្ញុំ​មិន​និយាយ​ថា ខ្លួន​នុ៎ះ​មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន តែថា​ខ្លួននេះ​មិនមែន​ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ ម្នាល​អ្នក​ដ៏​ចម្រើន មានខ្លួន​ដទៃ ដែល​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន ដោយសព្វគ្រប់ ហើយ​ចូល​ទៅកាន់​វិ​ញ្ញាណ​ញ្ចា​យត​នភព មាន​អារម្មណ៍​ថា វិញ្ញាណ​មិន​មាន​ទីបំផុត​ដូច្នេះ អ្នក​មិនដឹង មិនឃើញ​នូវ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ទើប​ដឹង ទើប​ឃើញ​នូវ​ខ្លួន​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ខ្លួន​នោះ​ឯង លុះ​កាយ​បែកធ្លាយ​ទៅ​កាលណា រមែង​ដាច់​សូន្យ រមែង​វិនាស ខាងមុខ​អំពី​សេចក្ដីស្លាប់​ទៅ មិនកើត​ទៀត​ឡើយ
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637649144337207268
ទៅកាន់ទំព័រ៖