ព្រះត្រៃបិដក ភាគ ៨២

 [២៤៨] បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​ចង្អៀតចង្អល់​ចិត្ត ព្រោះ​លោកធម៌ ៨ តើ​ដូចម្ដេច។ សេចក្ដីត្រេកត្រអាល​ក្នុង​លោក (ការបាន) ១ សេចក្ដី​ថ្នាំងថ្នាក់​ក្នុង​អលាភ (ការ​មិនបាន) ១ សេចក្ដីត្រេកត្រអាល​ក្នុង​យស ១ សេចក្ដី​ថ្នាំងថ្នាក់​ក្នុង​អយស (ការ​មិន​មានយស) ១ សេចក្ដីត្រេកត្រអាល​ក្នុង​ពាក្យ​សរសើរ ១ សេចក្ដី​ថ្នាំងថ្នាក់​ក្នុង​ពាក្យ​តិះដៀល ១ សេចក្ដីត្រេកត្រអាល​ក្នុង​សុខ ១ សេចក្ដី​ថ្នាំងថ្នាក់​ក្នុង​ទុក្ខ ១ នេះ​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត ព្រោះ​លោកធម៌ ៨។
 [២៤៩] បណ្ដា​ធម៌​ទាំងនោះ វោហារ​មិន​ប្រសើរ ៨ តើ​ដូចម្ដេច។ ការ​ពោល​ថា ឃើញ​ក្នុង​ហេតុ​ដែល​មិនបាន​ឃើញ ១ ការ​ពោល​ថា បានឮ​ក្នុង​ហេតុ​ដែល​មិនបាន​ឮ ១ ការ​ពោល​ថា បាន​លិទ្ធ​ភ្លក្ស​ក្នុង​ហេតុ​ដែល​មិនបាន​លិទ្ធ​ភ្លក្ស ១ ការ​ពោល​ថា បានដឹង​ក្នុង​ហេតុ​ដែល​មិនបាន​ដឹង ១ ការ​ពោល​ថា មិនបាន​ឃើញ​ក្នុង​ហេតុ​ដែល​បានឃើញ ១ ការ​ពោល​ថា មិនបាន​ឮក្នុង​ហេតុ​ដែល​បានឮ ១ ការ​ពោល​ថា មិនបាន​លិទ្ធិ​ភ្លក្ស​ក្នុង​ហេតុ​ដែល​បាន​លិទ្ធិ​ភ្លក្ស ១ ការ​ពោល​ថា មិនបាន​ដឹង​ក្នុង​ហេតុ​ដែល​បានដឹង ១ នេះ វោហារ​មិន​ប្រសើរ ៨។
 [២៥០] បណ្ដា​ធម៌​ទាំងនោះ មិច្ឆត្ត​ធម៌ (សេចក្ដីខុស) ៨ តើ​ដូចម្ដេច។ ការយល់​ខុស ១ ត្រិះរិះ​ខុស ១ វាចា​ខុស ១ ការងារ​ខុស ១
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637649145983145042
ទៅកាន់ទំព័រ៖