ព្រះត្រៃបិដក ភាគ ៨២

ការ​ចិញ្ចឹមជីវិត​ខុស ១ ព្យាយាម​ខុស ១ ការ​រលឹក​ខុស ១ ការ​តម្កល់ចិត្ត​ខុស ១ នេះ មិច្ឆត្ត​ធម៌ ៨។
 [២៥១] បណ្ដា​ធម៌​ទាំងនោះ ទោស​របស់​បុរស ៨ តើ​ដូចម្ដេច។ ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ ភិក្ខុ​នោះ កាលបើ​ត្រូវ​ពួក​ភិក្ខុ​ចោទ​ដោយ​អាបត្តិ ក៏​ដោះស្រាយ​ដោយ​អស្ស​តិ (ការ​គ្មាន​ស្មារតី) ថា ខ្ញុំ​នឹក​មិនឃើញ ខ្ញុំ​នឹក​មិនឃើញ នេះ ទោស​របស់​បុរស​ទី ១។ មួយទៀត ពួក​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ ភិក្ខុ​នោះ កាលបើ​ត្រូវ​ពួក​ភិក្ខុ​ចោទ​ដោយ​អាបត្តិ ក៏​និយាយ​គេចកែ​នឹង​ភិក្ខុ​អ្នកចោទ​វិញ​ថា ប្រយោជន៍អ្វី អ្នកជា​មនុស្ស​ល្ងង់ មិន​ឈ្លាស មក​ស្តីថា​ឲ្យ​យើង អម្បាលយ៉ាង​អ្នក ហ៊ាន​សម្គាល់​យើង​ថា គួរ​នឹង​ស្ដីថា​បាន នេះ ទោស​របស់​បុរស​ទី ២។ មួយទៀត ពួក​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ ភិក្ខុ​នោះ កាលបើ​ត្រូវ​ពួក​ភិក្ខុ​ចោទ​ដោយ​អាបត្តិ ក៏​ត្រឡប់​លើក​ពាក្យ​របស់​អ្នកចោទ​វិញ​ថា លោក​ឯង​ត្រូវអាបត្តិ​ឈ្មោះ​នេះ ចូរ​លោក​សំដែង​មុន​សិន​ទៅ នេះ ទោស​របស់​បុរស​ទី ៣។ មួយទៀត ពួក​ភិក្ខុ​ចោទ
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637649146213613486
ទៅកាន់ទំព័រ៖