ព្រះត្រៃបិដក ភាគ ៨២
ភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុ ចោទដោយអាបត្តិ ក៏បិទបាំងនូវហេតុដទៃ ដោយហេតុដទៃ យកពាក្យខាងក្រៅ មកបញ្ចេញ ធ្វើនូវសេចក្ដីក្រោធខឹង មិនត្រេកអរឲ្យប្រាកដឡើង នេះ ទោសរបស់បុរសទី ៤។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយឆ្កាដៃក្នុងកណ្តាលសង្ឃ នេះ ទោសរបស់បុរសទី ៥។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏នៅស្ងៀម ធ្វើសង្ឃឲ្យលំបាក នេះ ទោសរបស់បុរសទី ៦។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹងភិក្ខុអ្នកចោទ ជាបុគ្គលមានអាបត្តិ ដើរចៀសចេញទៅតាមប្រាថ្នា នេះ ទោសរបស់បុរសទី ៧។
ID: 637649146545019775
ទៅកាន់ទំព័រ៖