ព្រះត្រៃបិដក ភាគ ៨២

មួយទៀត ពួក​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ ភិក្ខុ​នោះ កាលបើ​ត្រូវ​ពួក​ភិក្ខុ​ចោទ​ដោយ​អាបត្តិ ក៏​និយាយ​យ៉ាងនេះ​ថា បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ លោក​ខ្វល់ខ្វាយ​នឹង​ខ្ញុំ​ហួសប្រមាណ​ធ្វើអ្វី ឥឡូវនេះ ខ្ញុំ​នឹង​លាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ ភិក្ខុ​នោះ​លុះ​លាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​ហើយ ក៏​និយាយ​យ៉ាងនេះ​ថា បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ ឥឡូវនេះ លោក​ទាំងឡាយ ចូរ​ជា​អ្នកមាន​ចិត្តត្រេកអរ​ចុះ នេះ ទោស​របស់​បុរស​ទី ៨ នេះ ទោស​របស់​បុរស ៨។
 [២៥២] បណ្ដា​ធម៌​ទាំងនោះ អសញ្ញី​វាទ ៨ តើ​ដូចម្ដេច។ ខ្លួន​មាន​រូប(១) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ ខ្លួន​មិន​មាន​រូប (២) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ ខ្លួន​មាន​រូប​ខ្លះ មិន​មាន​រូប​ខ្លះ(៣) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១
(១) សំដៅយក​រូប​កសិណ។ (២)និមិត្ត​របស់​អរូប​សមាបត្តិ។ (៣) រូបជ្ឈា​នា​រូបជ្ឈាន។ អដ្ឋកថា។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637649148378926042
ទៅកាន់ទំព័រ៖