ព្រះត្រៃបិដក ភាគ ៨២

ខ្លួន​មាន​រូប​ក៏​មិនមែន មិន​មាន​រូប​ក៏​មិនមែន(១) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ ខ្លួន​មាន​ទីបំផុត(២) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ ខ្លួន​មិន​មាន​ទីបំផុត(៣) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ ខ្លួន​មាន​ទីបំផុត​ខ្លះ មិន​មាន​ទីបំផុត​ខ្លះ(៤) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ ខ្លួន​មាន​ទីបំផុត​ក៏​មិនមែន មិន​មាន​ទីបំផុត​ក៏​មិនមែន(៥) មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មិន​មាន​សញ្ញា ១ នេះ អសញ្ញី​វាទ ៨។
 [២៥៣] បណ្ដា​ធម៌​ទាំងនោះ នេវ​សញ្ញី​នា​សញ្ញី​វាទ ៨ តើ​ដូចម្ដេច។ ខ្លួន​មាន​រូប មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់
(១) ការយល់ឃើញ​ដោយ​ការ​ត្រិះរិះ​តែ​ម្យ៉ាង។ (២) កសិណ​តូច។ (៣) កសិណ​ធំ។ (៤) កសិណ​មាន​ទីបំផុត និង​មិន​មាន​ទីបំផុត។ (៥) ការយល់ឃើញ​ដោយ​ការ​ត្រិះរិះ។ អដ្ឋកថា។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637649150159863548
ទៅកាន់ទំព័រ៖