ព្រះត្រៃបិដក ភាគ ៨២

សេចក្ដី​ប្រកាន់​របស់​បុគ្គល​ស្មើនឹង​គេ​ថា អញ​ថោកទាប​ជាងគេ ១ សេចក្ដី​ប្រកាន់​របស់​បុគ្គល​ថោកទាប​ជាងគេ​ថា អញ​ប្រសើរ​ជាងគេ ១ សេចក្ដី​ប្រកាន់​របស់​បុគ្គល​ថោកទាប​ជាងគេ​ថា អញ​ស្មើនឹង​គេ ១ សេចក្ដី​ប្រកាន់​របស់​បុគ្គល​ថោកទាប​ជាងគេ​ថា អញ​ថោកទាប​ជាងគេ ១ នេះ មានះ ៩។
[២៥៧] បណ្ដា​ធម៌​ទាំងនោះ ធម៌​មាន​តណ្ហា​ជា​មូល ៩ តើ​ដូចម្ដេច។ ការស្វែងរក (កើតមាន) ព្រោះ​អាស្រ័យ​តណ្ហា ១ លាភ (កើតមាន) ព្រោះ​អាស្រ័យ​ការស្វែងរក ១ សេចក្ដី​ត្រិះរិះ (កើតមាន) ព្រោះ​អាស្រ័យ​លាភ ១ ឆន្ទ​រាគ (កើតមាន) ព្រោះ​អាស្រ័យ​សេចក្ដី​ត្រិះរិះ ១ សេចក្ដី​ចូលចិត្ត​ខ្លាំង (កើតមាន) ព្រោះ​អាស្រ័យ​ឆន្ទ​រាគ ១ សេចក្ដី​ប្រកាន់ (កើតមាន) ព្រោះ​អាស្រ័យ​សេចក្ដី​ចូលចិត្ត​ខ្លាំង ១ សេចក្ដី​កំណាញ់ (កើតមាន) ព្រោះ​អាស្រ័យ​សេចក្ដី​ប្រកាន់ ១ ការ​រក្សា (កើតមាន) ព្រោះ​អាស្រ័យ​សេចក្ដី​កំណាញ់ ១ ការ​កាន់​ដម្បង កាន់​សស្រ្តាវុធ ឈ្លោះ​ទាស់ទែង ជជែកគ្នា​ថា ឯងៗ ការ​ពោល​ពាក្យ​ញុះញង់ ការ​ពោល​ពាក្យ​កុហក អកុសលធម៌​ដ៏​លាមក​ដ៏​ច្រើន (កើតមាន) ព្រោះ​ការ​រក្សា​ជាហេតុ ១ នេះ​ធម៌​មាន​តណ្ហា​ជា​មូល ៩។
 [២៥៨] បណ្ដា​ធម៌​ទាំងនោះ សេចក្ដី​ញាប់ញ័រ(១) ៩ តើ​ដូចម្ដេច។
(១) សេចក្តី​ញាប់ញ័រ ៩យ៉ាងនេះ សំដែង​តាម​ប្រភេទ​របស់​មានះ។ អដ្ឋកថា។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637649151474238468
ទៅកាន់ទំព័រ៖