ព្រះត្រៃបិដក ភាគ ៨២
ពាក្យថា មាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនេះមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញា នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន នេះជាសេចក្ដីញាប់ញ័រ ១ នេះ សេចក្ដីញាប់ញ័រ ៩។
[២៥៩] បណ្ដាធម៌ទាំងនោះ សេចក្ដីសំគាល់ ៩ សេចក្ដីឃ្លេងឃ្លោង ៩ ដំណើរយឺតយូរ ៩ សង្ខតធម៌ (ធម៌ដែលបច្ច័យប្រជុំតាក់តែង) ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសង្ខតធម៌ ១ ពាក្យថា អញមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនេះមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានសញ្ញា នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជាសង្ខតធម៌ ១
ID: 637649151732051434
ទៅកាន់ទំព័រ៖