ព្រះត្រៃបិដក ភាគ ៨២

គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​អំពើ​មានប្រយោជន៍​ដល់​បុគ្គល​មិនជា​ទីស្រឡាញ់​មិនជា​ទី​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ កំពុង​ប្រព្រឹត្ត នូវ​អំពើ​មានប្រយោជន៍ ដល់​បុគ្គល​មិនជា​ទីស្រឡាញ់​មិនជា​ទី​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មានប្រយោជន៍ ដល់​បុគ្គល​មិនជា​ទីស្រឡាញ់ មិនជា​ទី​ពេញចិត្ត​របស់​អញ ១ ឬថា គំនុំ​កើតឡើង ក្នុង​ទី​មិន​គួរ ១ នេះ អាឃាតវត្ថុ ១០។
 [២៦២] បណ្ដា​ធម៌​ទាំងនោះ អកុសលកម្មបថ ១០ តើ​ដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កា​មេ​សុ​មិច្ឆាចារ ១ មុសាវាទ ១ បិ​សុ​ណា​វាចា ១ ផរុសវាចា ១ សម្ផ​ប្ប​លា​បៈ ១ អភិជ្ឈា ១ ព្យាបាទ ១ មិច្ឆាទិដ្ឋិ ១ នេះ អកុសលកម្មបថ ១០។
 [២៦៣] បណ្ដា​ធម៌​ទាំងនោះ សញ្ញោជនៈ ១០ តើ​ដូចម្ដេច។ កាមរាគ​សញ្ញោជនៈ ១ បដិឃ​សញ្ញោជនៈ ១ មាន​សញ្ញោជនៈ ១ ទិដ្ឋិ​សញ្ញោជនៈ ១ វិចិកិច្ឆា​សញ្ញោជនៈ ១ សីលព្វត​បរាមាស​សញ្ញោជនៈ ១ ភវ​រាគ​សញ្ញោជនៈ ១ ឥស្សា​សញ្ញោជនៈ ១ មច្ឆរិយ​សញ្ញោជនៈ ១ អវិជ្ជា​សញ្ញោជនៈ ១ នេះ សញ្ញោជនៈ ១០។
 [២៦៤] បណ្ដា​ធម៌​ទាំងនោះ មិច្ឆត្ត​ធម៌ (សេចក្ដីខុស) ១០ តើ​ដូចម្ដេច។ មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆា​កម្មន្តៈ ១
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637649152354238602
ទៅកាន់ទំព័រ៖