ព្រះត្រៃបិដក ភាគ ៨២

មិច្ឆាអាជីវៈ ១ មិច្ឆា​វាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆា​ញាណ ១ មិច្ឆា​វិមុត្តិ ១ នេះ មិច្ឆត្ត​ធម៌ ១០។
 [២៦៥] បណ្ដា​ធម៌​ទាំងនោះ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ តើ​ដូចម្ដេច។ ទាន​ដែល​បុគ្គល​ឲ្យហើយ មិន​មានផល ១ ការ​បូជា​ធំ មិន​មានផល ១ ការ​បូជា​តូច មិន​មានផល ១ ផលវិបាក​នៃ​កម្ម​ដែល​សត្វ​ធ្វើល្អ និង​ធ្វើ​អាក្រក់ មិន​មាន ១ លោក​នេះ មិន​មាន ១ លោក​ដទៃ មិន​មាន ១ មាតា មិន​មានគុណ ១ បិតា មិន​មានគុណ ១ សត្វ​ជា​ឱប​បា​តិកៈ​កំណើត មិន​មាន ១ សមណព្រាហ្មណ៍​ទាំងឡាយ​ក្នុង​លោក អ្នក​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ល្អ ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង នូវ​លោក​នេះ និង​លោកខាងមុខ ហើយ​ប្រកាស មិន​មាន ១ នេះ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០។
 [២៦៦] បណ្ដា​ធម៌​ទាំងនោះ អន្ដ​គ្គា​ហិ​កទិដ្ឋិ (ទិដ្ឋិ​ដែល​ប្រកាន់​ថា លោកមា​នទី​បំផុត) មាន​វត្ថុ ១០ តើ​ដូចម្ដេច។ លោក​ទៀង ១ លោក​មិន​ទៀង ១ លោកមា​នទី​បំផុត ១ លោក​មិន​មាន​ទីបំផុត ១ ជីវិត​ក៏​គឺ​សរីរៈ ១ ជីវិត​ដទៃ សរីរៈ​ដទៃ ១ សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​កើត​ទៀត ១ សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​មិនកើត​ទៀត ១
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637649152605176008
ទៅកាន់ទំព័រ៖