ព្រះត្រៃបិដក ភាគ ៨២

 [២៧១] ចុះ​តណ្ហា​វិច​រិត​ថា អញ​មាន​ដោយ​ប្រការ​ដទៃ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ​ថា បុគ្គល​នោះ ជា​ក្ស័ត្រយ៉ា​ងណា អញ​មិនមែន​ជា​ក្ស័ត្រយ៉ា​ងនោះ​ទេ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍​យ៉ាងណា អញ​មិនមែន​ជា​ព្រាហ្មណ៍​យ៉ាងនោះ​ទេ ថា​បុគ្គល​នោះ​ជា​អ្នកជំនួញ​យ៉ាងណា អញ​មិនមែន​ជា​អ្នកជំនួញ​យ៉ាងនោះ​ទេ ឬថា បុគ្គល​នោះ​ជា​អ្នក​គ្រួ​យ៉ាងណា អញ​មិនមែន​ជា​អ្នក​គ្រួ​យ៉ាងនោះ​ទេ ថា​បុគ្គល​នោះ​ជា​គ្រហស្ថ​យ៉ាងណា អញ​មិនមែន​ជា​គ្រហស្ថ​យ៉ាងនោះ​ទេ ឬថា បុគ្គល​នោះ​ជា​បព្វជិត​យ៉ាងណា អញ​មិនមែន​ជា​បព្វជិត​យ៉ាងនោះ​ទេ ថា​បុគ្គល​នោះ​ជា​ទេវតា​យ៉ាងណា អញ​មិនមែន​ជា​ទេវតា​យ៉ាងនោះ​ទេ ឬថា បុគ្គល​នោះ​ជា​មនុស្ស​យ៉ាងណា អញ​មិនមែន​ជា​មនុស្ស​យ៉ាងនោះ​ទេ ថា​បុគ្គល​នោះ​មាន​រូប​យ៉ាងណា អញ​មិន​មាន​រូប​យ៉ាងនោះ​ទេ ឬថា បុគ្គល​នោះ​មិន​មាន​រូប​យ៉ាងណា អញ​មិនមែន​មិន​មាន​រូប​យ៉ាងនោះ​ទេ ថា​បុគ្គល​នោះ​មាន​សញ្ញា​យ៉ាងណា អញ​មិន​មាន​សញ្ញា​យ៉ាងនោះ​ទេ ឬថា បុគ្គល​នោះ​មិន​មាន​សញ្ញា​យ៉ាងណា អញ​មិនមែន​មិន​មាន​សញ្ញា​យ៉ាងនោះ​ទេ
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637649157470332312
ទៅកាន់ទំព័រ៖