ព្រះត្រៃបិដក ភាគ ៨២

អញ​នឹងជា​បុគ្គល​មាន​សញ្ញា ឬថា អញ​នឹងជា​បុគ្គល​មិន​មាន​សញ្ញា ថា អញ​នឹងជា​បុគ្គល​មាន​សញ្ញា ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​ដោយ​ប្រការ​នេះ។
 [២៧៤] ចុះ​តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​យ៉ាងនេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ ថា​បុគ្គល​នោះ​ជា​ក្ស័ត្រ យ៉ាងណា អញ​នឹង​បាន​ជា​ក្ស័ត្រយ៉ា​ងនោះ​ដែរ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍​យ៉ាងណា អញ​នឹង​បាន​ជា​ព្រាហ្មណ៍​យ៉ាងនោះ​ដែរ។បេ។ ថា បុគ្គល​នោះ​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងណា អញ​នឹង​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងនេះ​ដែរ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​យ៉ាងនេះ។
 [២៧៥] ចុះ​តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​ដោយ​ប្រការ​ដទៃ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ ថា​បុគ្គល​នោះ​ជា​ក្ស័ត្រយ៉ា​ងណា អញ​នឹង​មិនមែន​ជា​ក្ស័ត្រយ៉ា​ងនោះ​ទេ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍ យ៉ាងណា អញ​នឹង​មិនមែន​ជា​ព្រាហ្មណ៍ យ៉ាងនោះ​ទេ។បេ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637649157987832280
ទៅកាន់ទំព័រ៖