ព្រះត្រៃបិដក ភាគ ៨២

ថា បុគ្គល​នោះ​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន​យ៉ាងណា អញ​នឹង​មិនមែន​មាន​សញ្ញា ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងនោះ​ទេ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​ដោយ​ប្រការ​ដទៃ។
 [២៧៦] ចុះ​តណ្ហា​វិច​រិត​ថា អញ​ទៀង តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា​ព្រោះ​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិន​ឲ្យ​បែកចេញ​ពីគ្នា ថា អញ​ជា​បុគ្គល​ទៀង មាំមួន ប្រាកដ មិន​ប្រែប្រួល​ជា​ធម្មតា យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​ទៀង។
 [២៧៧] ចុះ​តណ្ហា​វិច​រិត​ថា អញ​សុខ​ស្រួល តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា​ព្រោះ​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិន​ឲ្យ​បែកចេញ​ពីគ្នា ថា អញ​នឹង​ដាច់​សូន្យ នឹង​វិនាស នឹង​មិនកើត​ទៀត យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​សុខ​ស្រួល។
 [២៧៨] ចុះ​តណ្ហា​វិច​រិត​ថា អញ​គួរ​មាន តើ​ដូចម្ដេច។ បុគ្គល​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិន​ឲ្យ​បែកចេញ​ពីគ្នា ហើយ​បាន​នូវ​ឆន្ទៈ​ថា អញ​គួរ​មាន បាន​នូវ​មានះ​ថា
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637649158350645800
ទៅកាន់ទំព័រ៖