ព្រះត្រៃបិដក ភាគ ៨២
ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ។
[២៨១] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញគួរតែមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ។បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែមិនមែនជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ។
[២៨២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន
ID: 637649159001269748
ទៅកាន់ទំព័រ៖