ព្រះត្រៃបិដក ភាគ ៨២
បាននូវមានះថា អម្បាលយ៉ាងអញ គួរមាន បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះខ្លះ ថា អម្បាលយ៉ាងអញគួរមាន យ៉ាងនេះខ្លះ ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃខ្លះ។
[២៨៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ថាអម្បាលយ៉ាងអញ គួរតែជាអ្នកជំនួញ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ថាអម្បាលយ៉ាងអញ គួរតែជាគ្រហស្ថ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ថាអម្បាលយ៉ាងអញ គួរតែជាទេវតា ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ថាអម្បាលយ៉ាងអញ គួរតែជាបុគ្គលមានរូប ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានរូប ថាអម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានសញ្ញា ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ។
[២៨៤] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ តើដូចម្ដេច។
ID: 637649159247832251
ទៅកាន់ទំព័រ៖