ព្រះត្រៃបិដក ភាគ ៨២

ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ ថា បុគ្គល​នោះ ជា​ក្ស័ត្រយ៉ា​ងណា អម្បាលយ៉ាង​អញ ក៏​គួរ​ជា​ក្ស័ត្រយ៉ា​ងនោះ​ដែរ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍​យ៉ាងណា អម្បាលយ៉ាង​អញ​ក៏​គួរ​ជា​ព្រាហ្មណ៍​យ៉ាងនោះ​ដែរ។បេ។ ថា​បុគ្គល​នោះ​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងណា អម្បាលយ៉ាង​អញ ក៏​គួរ​ជា​បុគ្គល​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងនោះ​ដែរ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​យ៉ាងនេះ។
 [២៨៥] ចុះ​តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​ដោយ​ប្រការ​ដទៃ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ​ថា បុគ្គល​នោះ​ជា​ក្ស័ត្រយ៉ា​ងណា អម្បាលយ៉ាង​អញ គួរតែ​មិនមែន​ជា​ក្ស័ត្រយ៉ា​ងនោះ​ទេ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍​យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​មិនមែន​ជា​ព្រាហ្មណ៍ យ៉ាងនោះ​ទេ។បេ។ ថា​បុគ្គល​នោះ​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​មិនមែន​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងនោះ​ទេ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​ដោយ​ប្រការ​ដទៃ។

នេះ​តណ្ហា​វិច​រិត ១៨ អា​ស្រ័យ​ខន្ធ​បពា្ច​កៈ​ខាងក្នុង។

ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637649159576269762
ទៅកាន់ទំព័រ៖