ព្រះត្រៃបិដក ភាគ ៨២

 [២៨៦] បណ្ដា​ធម៌​ទាំងនោះ តណ្ហា​វិច​រិត ១៨ អាស្រ័យ​ខន្ធ​បញ្ចកៈ​ខាងក្រៅ តើ​ដូចម្ដេច។ តណ្ហា​វិច​រិត​ថា អញ​មាន​ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​មាន ដោយ​ប្រការ​នេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​មាន យ៉ាងនេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​មាន ដោយ​ប្រការ​ដទៃ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន ដោយ​ប្រការ​នេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន យ៉ាងនេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន ដោយ​ប្រការ​ដទៃ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​ទៀង ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​សុខ​ស្រួល ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន ដោយ​ប្រការ​នេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន យ៉ាងនេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន ដោយ​ប្រការ​ដទៃ​ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន ដោយ​ខន្ធ​បញ្ចកៈ​នេះ ១ តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន ដោយ​ប្រការ​នេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ ១
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637649159843926447
ទៅកាន់ទំព័រ៖