ព្រះត្រៃបិដក ភាគ ៨២
ថាអញជាទេវតាដោយហេតុនេះ ឬថាអញជាមនុស្សដោយហេតុនេះ ថាអញមានរូបដោយហេតុនេះ ឬថាអញមិនមានរូបដោយហេតុនេះ ថាអញមានសញ្ញា ដោយហេតុនេះ ឬថាអញមិនមានសញ្ញាដោយហេតុនេះ ថាអញមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៨៩] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញក៏ជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះថាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញក៏ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
ID: 637649160417051165
ទៅកាន់ទំព័រ៖