ព្រះត្រៃបិដក ភាគ ៨២
អញនឹងបានជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងបានជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៤] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះទេ។បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
ID: 637649161200488738
ទៅកាន់ទំព័រ៖