ព្រះត្រៃបិដក ភាគ ៨២

 [២៩៥] ចុះ​តណ្ហា​វិច​រិត​ថា អញ​ទៀង ដោយ​ខន្ធ​បញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យ​បែកចេញ​ពីគ្នា​ថា អញ​ជា​បុគ្គល​ទៀងទាត់ មាំមួន ប្រាកដ មិន​ប្រែប្រួល​ជា​ធម្មតា ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​ជា​បុគ្គល​ទៀង ដោយ​ខន្ធ​បញ្ចកៈ​នេះ។
 [២៩៦] ចុះ​តណ្ហា​វិច​រិត​ថា អញ​សុខ​ស្រួល ដោយ​ខន្ធ​បញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យ​បែកចេញ​ពីគ្នា​ថា អញ​នឹង​ដាច់​សូន្យ នឹង​វិនាស នឹង​មិនកើត​ទៀត ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​សុខ​ស្រួល ដោយ​ខន្ធ​បញ្ចកៈ​នេះ។
 [២៩៧] ចុះ​តណ្ហា​វិច​រិត​ថា អញ​គួរ​មាន ដោយ​ខន្ធ​បញ្ចកៈ​នេះ តើ​ដូចម្ដេច។ បុគ្គល​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យ​បែកចេញ​ពីគ្នា​ហើយ បាន​នូវ​ឆន្ទៈ​ថា អញ​គួរ​មាន ដោយ​ខន្ធ​បញ្ចកៈ​នេះ បាន​នូវ​មានះ​ថា អញ​គួរ​មាន ដោយ​ខន្ធ​បញ្ចកៈ​នេះ
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 637649161473145412
ទៅកាន់ទំព័រ៖