ព្រះត្រៃបិដក ភាគ ៨២
បាននូវទិដ្ឋិថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះ ក៏កើតមាន ថាអញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៩៨] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរជាក្ស័ត្រ ដោយហេតុនេះ ឬថាអញគួរជាព្រាហ្មណ៍ដោយហេតុនេះ ថាអញគួរជាអ្នកជំនួញ ដោយហេតុនេះ ឬថា អញគួរជាអ្នកគ្រួដោយហេតុនេះ ថាអញគួរជាគ្រហស្ថៈដោយហេតុនេះ ឬថា អញគួរជាបព្វជិត ដោយហេតុនេះ ថាអញគួរជាទេវតា ដោយហេតុនេះ ឬថា អញគួរជាមនុស្ស ដោយហេតុនេះ ថាអញគួរជាបុគ្គលមានរូប ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញគួរជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថាអញគួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
ID: 637649161737520496
ទៅកាន់ទំព័រ៖