ព្រះត្រៃបិដក ភាគ ៨២
[២៩៩] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញគួរតែជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០០] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញគួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។បេ។ ថា បុគ្គលនោះមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អញគួរតែមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ
ID: 637649162003613669
ទៅកាន់ទំព័រ៖