ព្រះត្រៃបិដក ភាគ ៨២
ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[៣០១] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវមានះ ថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[៣០២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ដោយហេតុនេះ ថា
ID: 637649162284551035
ទៅកាន់ទំព័រ៖