ព្រះត្រៃបិដក ភាគ ៨២

អម្បាលយ៉ាង​អញ គួរតែ​ជា​អ្នកជំនួញ ដោយហេតុនេះ ឬថា អម្បាលយ៉ាង​អញ គួរតែ​ជា​អ្នក​គ្រួ ដោយហេតុនេះ ថា អម្បាលយ៉ាង​អញ គួរតែ​ជា​គ្រហស្ថ ដោយហេតុនេះ ឬថា អម្បាលយ៉ាង​អញ គួរតែ​ជា​បព្វជិត ដោយហេតុនេះ ថា អម្បាលយ៉ាង​អញ គួរតែ​ជា​ទេវតា ដោយហេតុនេះ ឬថា អម្បាលយ៉ាង​អញ គួរតែ​ជា​មនុស្ស ដោយហេតុនេះ ថា អម្បាលយ៉ាង​អញ គួរតែ​ជា​បុគ្គល​មាន​រូប ដោយហេតុនេះ ឬថា អម្បាលយ៉ាង​អញ គួរតែ​ជា​បុគ្គល​មិន​មាន​រូប ដោយហេតុនេះ ថា អម្បាលយ៉ាង​អញ គួរតែ​ជា​បុគ្គល​មាន​សញ្ញា ដោយហេតុនេះ ឬថា អម្បាលយ៉ាង​អញ គួរតែ​ជា​បុគ្គល​មិន​មាន​សញ្ញា ដោយហេតុនេះ ថា អម្បាលយ៉ាង​អញ គួរតែ​ជា​បុគ្គល​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន ដោយ​ប្រការ​នេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ។
 [៣០៣] ចុះ​តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​យ៉ាងនេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ​ថា បុគ្គល​នោះ​ជា​ក្ស័ត្រ យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​ជា​ក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះ​ដែរ
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637649162539238587
ទៅកាន់ទំព័រ៖